There are no translations available.

បន្ទាប់​ពី​ក្រសួង​វប្បធម៌កំ​ពុង​រៀប​ចំ​បំ​ពេញ​លក្ខខ័ណ្ឌ​ដែល​តម្រូវ​ដោយ​ អង្គការ​យូនេស្កូ​ដើម្បី​ស្នើ​ដាក់​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃ​គុក​ជា​ សម្បត្តិ​បេតិកភណ្ឌ​ពិ​ភព​លោក។​ក្រៅ​ពី​ប្រា​សាទ​នេះ​ក្រ​សួង​វប្បធ៌ម​នៅ​ មាន​គម្រោង​ស្នើ​ប្រាសាទ​បុរាណ​មួយ​ចំនួន​ទៀត​ដូច​ជា​ប្រាសាទ​បន្ទាយឆ្មារ​ ប្រាសាទ​នគរបាជ័យ​និង​អតីត​រាជធានី​ឧត្តុង្គ។

លោក​គង់​ប៉ូលីន​ប្រ​ធាន​នាយក​ដ្ឋាន​បុរាណ​វត្ថុ​នៃ​ក្រ​សួង​វប្បធម៏​បាន​ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ក្រ​សួង​វប្បធម៏​បាន​រៀប​ចំ​បញ្ជី​ប្រាសាទ​ បុរាណ​មួយ​ចំ​នួន​ដើម្បី​ស្នើ​ទៅ​អង្គការ​យូនេស្កូ​ដាក់​បញ្ចូល​ប្រាសាទ​ បុរាណ​ទាំង​នេះ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិ​ភព​លោក។​ប្រាសា​ទ​ទាំង​នោះ ​រួម​មាន​ប្រាសាទ​សំ​បូរ​ព្រៃគុក​កសាងក្នុង​សតវត្ស​ទី៧​ក្នុង​ទឹក​ដី​ខេត្ត​ កំពង់ធំ​ប្រាសាទ​បន្ទាយឆ្មារ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​ប្រាសាទ​នគរបាជ័យ​ ក្នុង​ខេត្ត​កំពង់ចាម​ និង​អតីត​រាជធានី​ឧត្តុង្គ​នៃ​សម័យ​ចេនឡា​ក្នុង​ខេត្ត​កំពង់ស្ពឺ។​លោក​គង់​ ប៉ូលីន​បាន​បញ្ជាក់​បន្ថែម​ថា​សព្វថ្ងៃ​ក្រសួង​វប្បធម៍​កំពុង​ដំណើរ​ការ​រៀប ​ចំ​ឯកសារ​សម្រាប់​ការ​ស្នើ​សុំ​ប្រាសាទ​សំបូរ​ព្រៃគុក​ដែល​អង្គការ​ យូនេស្កូ​បាន​តម្រូវ​ឲ្យ​មាន​ឯកសារ​ស្រាវ​ជ្រាវ​គ្រប់​គ្រាន់​និង​ធ្វើ​យ៉ាង ​ណា​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ដឹង​ឮ​ទទួល​ស្គាល់​ពី​ប្រជាជន​នៅ​ក្នុង​ប្រទេស ​ជា​មុនសិន។​បើ​តាម​ការ​អះអាង​របស់​ប្រធាន​នាយក​ដ្ឋានបុរាណវត្ថុ​លក្ខខ័ណ្ឌ​ ទាំង​២​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​បំពេញ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ​ទេ។

​ បញ្ហា​សំខាន់​គឺ​ក្រសួង​ពុំមាន​លទ្ធភាព​គ្រប់​គ្រាន់​ផ្នែក​ថវិកា​ដើម្បី​ ធ្វើ​ការងារ​ទាំង​អស់​នេះ។​លោកគង់​ប៉ូលីន​មិន​អាច​សន្មត​ថា​នៅ​ពេល​ណា​ទើប​ ការ​រៀប​ចំ​ឯកសារ​អាច​នឹង​ត្រូវ​បញ្ចប់​ដើម្បី​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​ អង្គការ​យូនេស្កូ​នោះ​ឡើយ។​សូម​បញ្ជាក់ថា​ប្រធាន​ក្រុម​ប្រឹក្សា​ប្រតិបត្តិ ​នៃ​អង្គការ​យូនេស្កូ​ទើប​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​សប្តាហ៍​នៅ​ កម្ពុជា​ដើម្បី​ទស្សនាសម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ចំ​នួន​២​របស់​ កម្ពុជា​គឺ​ប្រាសាទ​អង្គវត្ត​និង​ប្រាសាទ​ព្រះ​វិហារ។​តំណាង​អង្គការ​ យូនេស្កូ​ក៏​បាន​ទៅ​ទស្សនា​ផង​ដែរ​ប្រាសាទ​បេង​មាលា​ប្រាសា​ទកោះកេរ​និង​ បន្ទាយ​សត្វស្លាប​នៅ​បឹង​ទន្លេ​សាប។​លោក​ផៃ​ស៊ីផាន​រដ្ឋលេខាធិការ​និង​ជា​ អ្នក​នាំ​ពាក្យ​របស់​ទី​ស្តី​ការគណ​រដ្ឋមន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​តំ​ ណាង​អង្គការ​យូនេស្កូ​បាន​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​រៀប​ចំ​ស្នើ​ដាក់​បញ្ចូល​ប្រាសាទ​បុរាណ​ខ្មែរ​ជា​ច្រើន​ទៅ​ក្នុង ​បញ្ជីបេតិកភណ្ឌ​ពិភព​លោក​បន្ទាប់​ពី​លោក​បាន​ឃើញ​តម្លៃ​ផ្នែក​វប្បធម៏​នៃ​ ប្រាសាទ​ខ្មែរ​ទាំង​នោះ៕


អត្ថបទដកស្រងពីគេហទំព័រ​ Radio France International